ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី
នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី។ កិច្ចប្រជុំនេះ មានគោលបំណងរៀបចំគោលនយោបាយក្នុងការជួយដល់មេធាវីវ័យក្មេងដែលទើបចេញប្រកបវិជ្ជាជីវៈក្រោម ឬ ស្មើ ៣ឆ្នាំ តាមរយៈការពង្រឹងនិងពង្រីកសមត្ថភាព ជំនាញ និងទំហំការងារ ការចែករំលែកបទពិសោធន៍ពីជំនាន់មុនទៅជំនាន់ក្រោយ ដើម្បីបន្តនិរន្តរភាពពីមួយជំនាន់ទៅមួយជំនាន់ និងដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!