ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងមុខងារសាធារណៈ (ពូល B) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

នាល្ងាចថ្ងៃពុធ ១២កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងមុខងារសាធារណៈ (ពូល B) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក។ នៅក្នុងការប្រកួតនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី បានមកលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករទាត់បាល់របស់គណៈមេធាវីយ៉ាងច្រើនកុះករ។ ជាលទ្ធផលនៃការប្រកួត(ពូលB) ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រាប់បាល់ចំនួន ១គ្រាប់ និងក្រុមកីឡាករបាល់ទាត់ក្រសួងមុខងារសាធារណៈ ទទួលបានគ្រាប់បាល់ ចំនួន ៣គ្រាប់ ។ ឯកឧត្តមប្រធាន បានចូលរួមអបអរសាទរចំពោះក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលទទួលបានលេខ២ ក្នុងពូល B និងឈានទៅប្រកួតវគ្គ ១៦ក្រុម។ ឯកឧត្តមប្រធាន បានសំណូមពរឱ្យក្រុមកីឡាករបាល់ទាត់គណៈមេធាវីទាំងអស់ថែរក្សាសុខភាព ខិតខំហ្វឹកហាត់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតក្រោយៗទៀត ដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN