ឯកឧត្តម លី​ ច័ន្ទតុលា​ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំលើកទី១​ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ)

ឯកឧត្តម លី​ ច័ន្ទតុលា​ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំលើកទី១​ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ)


នារសៀលថ្ងៃពុធ ១១រោច​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី​ ច័ន្ទតុលា​ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំលើកទី១​ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ) ក្រោមអធិតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសហប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ) និងឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងជាសហប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ)​ នៅទីស្តីការក្រសួងយុត្តិធម៌។ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៦៧ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ជាសមាជិកគណៈកម្មាធិការនេះ ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

H1 431613179 919064640012758 600857399998462491 n

H2 431818782 919064783346077 3705626547545677646 n

H3 431180153 919064656679423 3856656443587621512 n

H4 431702666 919064856679403 1749907581967642814 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top