ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វគ្គ១៦ក្រុម) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤ របស់សហភាពសហព័ន្ធ...
ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វគ្គ១៦ក្រុម) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា
នាល្ងាចថ្ងៃពុធ ៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វគ្គ១៦ក្រុម) ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លេីកទី៩ រដូវកាលឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅទីលានបាល់កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ នៅក្នុងការប្រកួតនេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី បានមកលើកទឹកចិត្ត និងគាំទ្រដល់ក្រុមកីឡាករទាត់បាល់របស់គណៈមេធាវីយ៉ាងច្រើនកុះករ។ ជាលទ្ធផលនៃការប្រកួត(វគ្គ១៦ក្រុម) ក្រុមកីឡាករបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រាប់បាល់ចំនួន ០គ្រាប់ និងក្រុមកីឡាករបាល់ទាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានគ្រាប់បាល់ ចំនួន ៥គ្រាប់ ។ ឯកឧត្តមប្រធាន បានលេីកទឹកចិត្តដល់ក្រុមកីឡាករ និងសំណូមពរឱ្យក្រុមកីឡាករបាល់ទាត់គណៈមេធាវីទាំងអស់ថែរក្សាសុខភាព ខិតខំហ្វឹកហាត់ ដើម្បីចូលរួមក្នុងការប្រកួតក្រោយៗទៀត ដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN