ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៥របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៥របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី


នាព្រឹកថ្ងៃអង្គារ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមជាអធិបតីនិងដឹកនាំកិច្ចប្រជុំលើកទី៥របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេងនៅបន្ទប់បណ្ណាល័យគណៈមេធាវី។ កិច្ចប្រជុំនេះមានគោលបំណងបន្តរាយការណ៍ និងពិភាក្សាអំពីលទ្ធផលចុងក្រោយនៃការស្ទង់មតិមេធាវីវ័យក្មេងនៅកម្ពុជា និងទិន្នន័យ ព្រមទាំងយន្តការនានាសម្រាប់ជួយមេធាវីវ័យក្មេងដែលមានស្រាប់នៅគណៈមេធាវី។ បន្ទាប់មក កិច្ចប្រជុំក៏បានបន្តពិភាក្សាស៊ីជម្រៅ ទៅលើសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង។ ក្រោយពីការពិភាក្សាស៊ីជម្រៅ ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ដល់ក្រុមការងារកែសម្រួលសេចក្តីព្រាងគោលនយោបាយតាមស្មារតីរបស់អង្គប្រជុំ និងផ្ញើជូនសេចក្តីព្រាងថ្មីដើម្បីក្រុមការងារបន្តធ្វើការពិនិត្យលម្អិតដើម្បីឈានដល់ការបញ្ចប់សេចក្តីព្រាង និងអាចដាក់ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធបាន។ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារដែលខិតខំប្រឹងប្រែង និងចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមកិច្ចប្រជុំចំនួន៥លើក និងការស្រាវជ្រាវកន្លងមករហូតបានវឌ្ឍនភាពលើសេចក្តីព្រាងគួរឱ្យកត់សម្គាល់សម្រាប់ជាគុណប្រយោជន៍ដល់មេធាវីវ័យក្មេង ក៏ដូចជាវិជ្ជាជីវៈមេធាវីទាំងមូលផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 432777803 925623876023501 8739680484343368837 n

C2 432783550 925623912690164 1148751217246611361 n

C3 432754288 925623882690167 6918227254235456001 n

C4 432734650 925624302690125 1297937237382557712 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top