ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី១២ នៃអនុគណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគ

នាថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី១២ នៃអនុគណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគ (Subgroup on Trade and Investment – SGTI) ដែលជាកិច្ចប្រជុំចំណុះឱ្យកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប (12th Cambodia-EU Joint Committee-JC12) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ខាងមុខ។ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព និងការដឹកនាំរបស់ ឯកឧត្តម ស៊ឺម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!