ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៦ឆ្នាំ របស់ឯកឧត្តម យូ ប៊ុនឡេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានតុលាការកំពូល

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៦ឆ្នាំ របស់ឯកឧត្តម យូ ប៊ុនឡេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានតុលាការកំពូល


នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងាររបស់គណៈមេធាវី ទៅតុលាការកំពូល ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៦ឆ្នាំ របស់ឯកឧត្តម យូ ប៊ុនឡេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានតុលាការកំពូល។ ឯកឧត្តម យូ ប៊ុនឡេង មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណគណៈមេធាវី ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះមេធាវីដែលមានវ័យចាស់ នេះគឺជាគុណធម៌ដ៏ល្អ ក្រោមការដឹកនាំរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងបានសំណូមពរឱ្យប្រធានក្រោយៗបន្តអនុវត្តគម្រោងនេះបន្តទៀត។ នេះជាលើកទី៣ ដែលគណៈមេធាវី បានជួបសួរសុខទុក្ខ និងជូនពរខួបកំណើតរបស់ ឯកឧត្តម យូ ប៊ុនឡេង។ ឯកឧត្តម យូ ប៊ុនឡេង ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

A1 436149914 937435604842328 7963335145107313463 n

A2 435977617 937435711508984 3486396545094151513 n

A3 435675048 937435821508973 522136695841683222 n

A4 435666620 937435741508981 6827210332732441617 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top