ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់១៩ ចំនួន ៨៥នាក់ ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់១៩ ចំនួន ៨៥នាក់ ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់១៩ ចំនួន ៨៥នាក់ ចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ។ សូមបញ្ជាក់ផងដែរថា សិស្សមេធាវីជំនាន់ទី១៩ បានចាប់ផ្តើមចូលរៀននៅថ្ងៃទី២០ ខែមីនា ឆ្នា២០២៣ និងបញ្ចប់ស្ថាពរនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានជម្រាបជូនក្រុមប្រឹក្សាជំនុំជម្រះ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ អំពីការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងការទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់បេក្ខជន-បេក្ខនារី និងបានណែនាំដល់សិស្សមេធាវីជំនាន់ ១៩ទាំងអស់ នៅពេលចេញប្រកបវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ត្រូវមានស្មារតីស្រឡាញ់យុត្តិធម៌ ជួយការពារក្តីដល់ជនក្រីក្រដោយមិនគិតកម្រៃ ពង្រឹងសមត្ថភាពនិងចំណេះដឹងជាប្រចាំ និងត្រូវចូលរួមលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានជូនពរឱ្យសិស្សមេធាវីជំនាន់ ១៩ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 435679752 939292764656612 6211663574917683357 n

D2 435684949 939292784656610 8490112563251386865 n

D3 436200049 939292907989931 1551213261606584084 n

D4 435671171 939292917989930 3728222124020448070 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top