ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ទទួលការសុំចូលទស្សនកិច្ចសិក្សានៅគណៈមេធាវី របស់កម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស(ELBBL)នៃសាកលវិទ្យាល័យ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ទទួលការសុំចូលទស្សនកិច្ចសិក្សានៅគណៈមេធាវី របស់កម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស(ELBBL)នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ទទួលការសុំចូលទស្សនកិច្ចសិក្សានៅគណៈមេធាវី របស់កម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស(ELBBL)នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ឯកឧត្តម ប៉ា ងួនគា បានធ្វើបទបង្ហាញអំពីគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បន្ទាប់មកឯកឧត្តមក៏បានអនុញ្ញាតឱ្យលោកមេធាវី ពេជ្រ សម្បត្តិ ប្រធានមណ្ឌលច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី លោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវី និងលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវី ដើម្បីធ្វើបទបង្ហាញលម្អិតអំពីការងាររបស់មណ្ឌលច្បាប់ និងនាយកដ្ឋាននីមួយៗ ជូននិស្សិតថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស(ELBBL)នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ២០រូប/អង្គ។ ឯកឧត្តម ប៉ា ងួនគា បានដឹកនាំនិស្សិតថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស(ELBBL)នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទស្សនាអគារគណៈមេធាវី ដូចជាសាលសវនាការគំរូ បន្ទប់ទទួលភ្ញៀវ បន្ទប់ប្រជុំក្រុមប្រឹក្សាគណៈមេធាវី បន្ទប់ស្ទូឌីយោ និងបន្ទប់សិក្ខាសាលាជាដើម។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN