ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីរបស់មេធាវីជំនាន់ទី១៩
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីរបស់មេធាវីជំនាន់ទី១៩
នាល្ងាចថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីរបស់មេធាវីជំនាន់ទី១៩។ ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមដោយ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី លោកគ្រូ អ្នកគ្រូ និងសហភាតាមេធាវីជំនាន់ទី១៩ ចំនួន ៦៥នាក់ផងដែរ។ កម្មវិធីនេះ ប្រារព្ធធ្វេីនៅភោជនីយដ្ឋាន Ming Palace ស្ថិតនៅរាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!