ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលគណៈមេធាវី ដឹកនាំប្រតិភូទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសក លឹម លីអេង ដែលត្រូវជាឪពុកបង្កើតរបស់លោកមេធាវី លឹម វណ្ណនី

នារសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលគណៈមេធាវី ដឹកនាំប្រតិភូទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសក លឹម លីអេង ដែលត្រូវជាឪពុកបង្កើតរបស់លោកមេធាវី លឹម វណ្ណនី។ ក្នុងឱកាសនោះ លោកស្រីក៏បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្តមប្រធាន និងថវិកាមួយចំនួនរបស់គណៈមេធាវីចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នឹងបួងសួងវិញ្ញាណខ័នសពបានទៅកាន់សុគតិភពក៉ំបីឃ្លាងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!