ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមក្នុងពិធីបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមក្នុងពិធីបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»


នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោ ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមក្នុងពិធីបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី «ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងក្រុមការងាររបស់អង្គការ WTO និងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់មតិណែនាំលើទិន្នន័យស្ថិតិ ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 438276089 953438153242073 1144506977451414353 n

A2 438225136 953438189908736 3377791374882507968 n

A3 438224653 953438166575405 6679047826604741414 n

A4 438276089 953438153242073 1144506977451414353 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top