ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ឌិន ស៊ីដែន អគ្គលេខាធិការរង និង ឯកឧត្តម ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគណៈមេធាវី ចូលរួមកិច្ចប្រជុំស្តីពី «ការពិគ្រោះយោបល់...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ឌិន ស៊ីដែន អគ្គលេខាធិការរង និង ឯកឧត្តម ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគណៈមេធាវី ចូលរួមកិច្ចប្រជុំស្តីពី «ការពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ»


នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម ឌិន ស៊ីដែន អគ្គលេខាធិការរង និង​ ឯកឧត្តម ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគណៈមេធាវី ចូលរួមកិច្ចប្រជុំស្តីពី «ការពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ» នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចរចាជុំទី៤ នៃសេចក្តីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (Convention on International Organization for Mediation ឬ IOMed Convention)។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

E1 438275384 954815926437629 8355384531627977771 n

E2 441054002 954815786437643 6531370586058754629 n

E3 438301747 954815933104295 8428281210929511933 n

E4 440961328 954815809770974 3280319286532649108 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top