ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី លីម ស៊ីម លោកមេធាវី ធួន សុធា និងកញ្ញាមេធាវី ស្វាយ សុលីដា សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ទៅទទួលប្រតិភូគណៈមេធាវីប្រទេសឥណ្ឌា ចំនួន ៣រូប ប្រតិភូគណៈមេធាវីប្រទេសគុយវ៉ែត ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី លីម ស៊ីម លោកមេធាវី ធួន សុធា និងកញ្ញាមេធាវី ស្វាយ សុលីដា សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ទៅទទួលប្រតិភូគណៈមេធាវីប្រទេសឥណ្ឌា ចំនួន ៣រូប ប្រតិភូគណៈមេធាវីប្រទេសគុយវ៉ែត ចំនួន ១រូប និងប្រតិភូសមាគមមេធាវីវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ចំនួន ១រូប នៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ
នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី លីម ស៊ីម លោកមេធាវី ធួន សុធា និងកញ្ញាមេធាវី ស្វាយ សុលីដា សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ទៅទទួលប្រតិភូគណៈមេធាវីប្រទេសឥណ្ឌា ចំនួន ៣រូប ប្រតិភូគណៈមេធាវីប្រទេសគុយវ៉ែត ចំនួន ១រូប និងប្រតិភូសមាគមមេធាវីវ័យក្មេងនៅអាស៊ីអាគ្នេយ៍ ចំនួន ១រូប នៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ។ ការអញ្ជេីញមកប្រទេសកម្ពុជារបស់ប្រតិភូគណៈមេធាវីប្រទេសឥណ្ឌា ប្រតិភូគណៈមេធាវីប្រទេសគុយវ៉ែត និងប្រតិភូសមាគមមេធាវីវ័យក្មេងនៅអាស៊ីអាគ្នេយ៍ គឺដេីម្បីចូលរួមកម្មវិធីសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការផ្តល់ជំនួយផ្នែកច្បាប់ ដែលប្រារព្ធធ្វេីនៅសាសន្និបាត២០២១ (ជាន់ទី២) នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN