ឯឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍បដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធគណៈមេធាវីអាឡឺម៉ង់ ដឹកនាំដោយលោកស្រីមេធាវី Sabine Fuhrmann អនុប្រធានសហព័ន្ធគណៈមេធាវីអាឡឺម៉ង់ នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់
ឯឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍បដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធគណៈមេធាវីអាឡឺម៉ង់ ដឹកនាំដោយលោកស្រីមេធាវី Sabine Fuhrmann អនុប្រធានសហព័ន្ធគណៈមេធាវីអាឡឺម៉ង់ នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់
នារសៀលថ្ងៃសុក្រ ៣កេីត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឯឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយសមាជិកក្រុមប្រឹក្សា និងថ្នាក់ដឹកនាំគណៈមេធាវី បានទទួលស្វាគមន៍បដិសណ្ឋារកិច្ចនិងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធគណៈមេធាវីអាឡឺម៉ង់ ដឹកនាំដោយលោកស្រីមេធាវី Sabine Fuhrmann អនុប្រធានសហព័ន្ធគណៈមេធាវីអាឡឺម៉ង់ នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ បន្ទាប់ពីមតិស្វាគមន៍និងថ្លែងអំណរគុណ ភាគីគណៈមេធាវីនៃប្រទេសទាំងពីរ បានពិភាក្សាពីលទ្ធភាពនៃការពង្រឹងនូវកិច្ចសហការរបស់ស្ថាប័នគណៈមេធាវីទាំងពីរ ដូចជាការចែករំលែកបទពិសោពន៍នៃកិច្ចការជំនួយផ្នែកច្បាប់នាពេលនេះ និងកិច្ចសហការរួមគ្នាលើការងារបណ្តុះបណ្តាលជំនាញច្បាប់ជូនមេធាវី និងការស្វែងយល់ពីប្រព័ន្ធច្បាប់នៃប្រទេសទាំងពីរ និងការពង្រឹងកិច្ចការអនុវត្តច្បាប់ជាដើម។ ឆ្លៀតឱកាសនោះ ឯកឧត្តមប្រធាន លី ច័ន្ទតុលា ក៏បានជម្រាបជូនគណៈប្រតិភូសហព័ន្ធគណៈមេធាវីអាឡឺម៉ង់ អំពីសន្និបាតរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី និងសមាជិកក្រុមប្រឹក្សាជាដើម។ ជាមួយនោះដែរ លោកស្រី Sabine Fuhrmann បានគោរពអញ្ជើញគណៈប្រតិភូនៃគណៈមេធាវីកម្ពុជា ចូលរួមកម្មវិធីសិក្ខាអន្តរជាតិមួយ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងប៊ែឡាំង ប្រទេសអាឡឺម៉ង នាពេលខាងមុខ។ ចុងក្រោយថ្នាក់ដឹកនាំគណៈមេធាវីនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក ដោយសេចក្តីសោមនស្សរីករាយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN