ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់​ ឯកឧត្តម​ លីវ​ សុវណ្ណា​ អគ្គលេខាធិការគណៈមេធាវី​ ដឹកនាំប្រតិភូគណៈមេធាវី ទៅចូលរួមកិច្ចប្រជុំពិភាក្សាការងាររៀបចំអនុស្សរណៈនៃយោគយល់គ្នា ជាមួយ​ ឯកឧត្តម យ៉ម​ ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល​ និងជា..

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់​ ឯកឧត្តម​ លីវ​ សុវណ្ណា​ អគ្គលេខាធិការគណៈមេធាវី​ ដឹកនាំប្រតិភូគណៈមេធាវី ទៅចូលរួមកិច្ចប្រជុំពិភាក្សាការងាររៀបចំអនុស្សរណៈនៃយោគយល់គ្នា ជាមួយ​ ឯកឧត្តម យ៉ម​ ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ


នារសៀល​ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤​ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់​ ឯកឧត្តម​ លីវ​ សុវណ្ណា​ អគ្គលេខាធិការគណៈមេធាវី​ ដឹកនាំប្រតិភូគណៈមេធាវី ទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ​ ឯកឧត្តម យ៉ម​ ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល​ និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះ​ មានគោលបំណងដើម្បីរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផ្កោតលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំរវាងប្រតិភូគណៈមេធាវីនិងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបញ្ចប់ដោយសេចក្តីរីករាយ និងភាតរភាព។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 441868126 969918801594008 7600472112423089100 n

C2 444482044 969918951593993 7018112273903281480 n

C3 444488160 969918974927324 7794556118272127221 n

C4 444503396 969919104927311 3643462778902464403 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top