ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹងនាំប្រតិភូទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ប៉ុល ស៊ុន និងបាននាំយកគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹងនាំប្រតិភូទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ប៉ុល ស៊ុន និងបាននាំយកគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សរណ៍ ជាកិច្ចបច្ឆាមរណៈដល់លោកមេធាវី ប៉ុល ស៊ុន
នារសៀលថ្ងៃសៅរ៍ ១៥កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ប៉ុល ស៊ុន។ ក្នុងឱកាសនោះ ក៏បាននាំយកគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សរណ៍ ជាកិច្ចបច្ឆាមរណៈដល់លោកមេធាវី ប៉ុល ស៊ុន និងសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាសម្រាប់មេធាវីទទួលមរណភាពចំនួន ៤.០០០.០០០(បួនលាន)រៀល ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!