ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ
ថ្ងៃអាទិត្យ ១៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូគណៈមេធាវីធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីជោគជ័យប្រកបដោយផ្លែផ្ការនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌាចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ សូមបញ្ជាក់ថាទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌាធ្វើឡើងក្នុងគោលបំណងរឹតបន្តឹង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគណៈមេធាវីទាំងពីរ និងពិភាក្សាលើប្រធានសំខាន់ៗផ្សេងៗដូចជា៖ការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារក្នុងឥណ្ឌា និងកម្ពុជា” និង “ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងឥណ្ឌា” ព្រមទាំងការធ្វើទស្សនកិច្ចនៅបណ្តាស្ថាប័ន និងជួបសម្តែងការគួរសមជាមួយបណ្តាថ្នាក់ដឹកនាំក្នុងវិស័យច្បាប់សំខាន់ៗ តបតាមការអញ្ជើញរបស់លោកមេធាវី PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!