សមាជិកក្រុមប្រឹក្សាគណ:មេធាវីចំនួន ០២នាក់ និងសមាជិកគណ:មេធាវីចំនួន ០៣នាក់ ព្រមទាំងជំនួយការមេធាវីចំនួន ៥នាក់ សរុបចំនួន១១នាក់ ដឹកនាំដោយលោកជំទាវ ឈីវ ភិរម្យ ភរិយារបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងជា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ

សមាជិកក្រុមប្រឹក្សាគណ:មេធាវីចំនួន ០២នាក់ និងសមាជិកគណ:មេធាវីចំនួន ០៣នាក់ ព្រមទាំងជំនួយការមេធាវីចំនួន ៥នាក់ សរុបចំនួន១១នាក់ ដឹកនាំដោយលោកជំទាវ ឈីវ ភិរម្យ ភរិយារបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងជា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានចូលរួមបម្រើភ្ញៀវជាតិនិងអន្តរជាតិ ដោយស្នាមញញឹមរីករាយ ក្នុងនាមជាសមាជិកក្រុមការងារមួយក្រុម ទទួលបន្ទុកការរៀបចំអាហារ ក្នុង ព្រឹត្តិការណ៌”ស្នាមញញឹមនៃកម្ពុជា” ដែលផ្តួចផ្តើមរៀបចំដោយសមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ាម៉ៅចំណានគិតម៉េង ជាប្រធានកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍នៃការជួបជុំសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកស្ថិតនៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ "ស្នាមញញឹមនៃកម្ពុជា" នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អម​ដំណើរ​ដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាង​ព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង​ទេសចរណ៍ និងក្រសួងកិច្ចការនារី លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយឯកឧត្ដមលោកជំទាវ សិល្បករ សិល្បការិនីរៀមច្បង និងជំនាន់ក្រោយជាច្រើនទៀត។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានមោទកភាពដែលមាន សមាជិកសមាជិកា ចូលរួមក្នុងសង្គម មិនត្រឹមតែវិស័យច្បាប់ ប៉ុន្តែនៅក្នុងវិស័យផ្សេងៗទៀតដែលរួមគ្នានៅក្នុងបុព្វហេតុតែមួយ នោះគឺភាពរីកចម្រើនរុងរឿងរបស់ប្រទេសកម្ពុជា ហើយក៏ស្របគ្នានឹងបេសកកម្មចំបងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានោះគឺ “រួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី”។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

C1 455278979 1022038443048710 5929212882572807995 n

C2 455785857 1022038829715338 7714682913348582708 n

C3 455867072 1022038629715358 5498116600271784699 n

C4 455795209 1022038516382036 4048644825429945097 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top