ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការទៅទស្សនាសារមន្ទីរជាតិ
ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការទៅទស្សនាសារមន្ទីរជាតិ
នៅរសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការទៅទស្សនាសារមន្ទីរជាតិក្នុងឱកាសដែរគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា។ ដំណើរទស្សនកិច្ចនៅសារមន្ទីរជាតិនេះមានគោលបំណងបង្ហាញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាជូនទៅកាន់ប្រតិភូគណៈមេធាវីអន្តរជាតិកំឡុងពេលស្នាក់របស់ពួកគេ ក្នុងប្រទេសកម្ពុជា។ សកម្មភាពផ្នែកវប្បធម៌នេះរួមចំណែកឱ្យចំណងមិត្តភាពរវាងមេធាវីកម្ពុជានិងមេធាវីបរទេសកាន់តែជិតស្និទ្ធមួយកម្រិតទៀត បន្ថែមលើសកម្មភាពកីឡា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN