ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រកួតវាយសីពានរង្វាន់មិត្តភាពអន្តរជាតិរវាងប្រធានគណៈមេធាវី និងចូលរួមទស្សនាវគ្គជម្រុះនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រកួតវាយសីពានរង្វាន់មិត្តភាពអន្តរជាតិរវាងប្រធានគណៈមេធាវី និងចូលរួមទស្សនាវគ្គជម្រុះនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា នៅទីលានវាយសី T (T-Badminton Court)
នាថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រកួតវាយសីពានរង្វាន់មិត្តភាពអន្តរជាតិរវាងប្រធានគណៈមេធាវី និងចូលរួមទស្សនាវគ្គជម្រុះនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា នៅទីលានវាយសី T (T-Badminton Court) ដែលត្រូវនឹងថ្ងៃទី២ នៃការប្រកួត។ ក្នុងនោះមាន ការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ មានចំនួន ១១គូរ ការប្រកួតពានរង្វាន់ជ័យលាភី មានចំនួន ២៣គូរ ការប្រកួតពានរង្វាន់ All Star ចំនួន ៤២គូរ ការប្រកួតពានរង្វាន់ Mixed Doubles មាន ១៤គូរ និងការប្រកួតពានរង្វាន់កត្តិយស ដើម្បីប្រកួតជម្រុះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លើសពីការប្រកួតវាយសី ក៏មានការប្រកួតបាល់ទាត់មួយក្រុមពីគណៈមេធាវីនៃរដ្ឋបុមបេ ប្រទេសឥណ្ឌាផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!