ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ជូនដំណើរគណៈប្រតិភូបរទេសទៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ជូនដំណើរគណៈប្រតិភូបរទេសទៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ


នាថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ជូនដំណើរគណៈប្រតិភូបរទេសរួមមាន ប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសឥណ្ឌា និងប្រទេសជប៉ុន ដែលបានចូលរួមការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ទៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ ដើម្បីវិលត្រលប់ទៅកាន់ប្រទេសវិញ។ ការជូនដំណើរប្រតិភូមេធាវីបរទេសគឺប្រកបដោយបរិយាកាសរីករាយ ហើយគណៈប្រតិភូបរទេសទាំងអស់ បានថ្លែងអំណរគុណចំពោះឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់និងកក់ក្តៅបំផុត។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

E1 458218375 1033538085232079 5323653949019540447 n

E2 458153333 1033538355232052 3921869489071632641 n

E3 457636631 1033538418565379 1626984391631387567 n

E4 457447009 1033538265232061 7052129784592206397 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top