វីដេអូទី២០ កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ «ការលុបចោលប្រទានកម្ម (តាមបញ្ញត្តិពិសេស)» ដោយលោកមេធាវី មួន សៀងលី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តពីវីដេអូទី១៩ ក្នុងកម្មវិធី ៣ សំណួរ
វីដេអូទី២០ កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ «ការលុបចោលប្រទានកម្ម (តាមបញ្ញត្តិពិសេស)» ដោយលោកមេធាវី មួន សៀងលី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តពីវីដេអូទី១៩ ក្នុងកម្មវិធី ៣ សំណួរ។ សំណួរទី១៖ តើមានមូលហេតុអ្វីខ្លះដែលអ្នកផ្តល់អំណោយអាចលុបចោលកិច្ចសន្យាប្រទានកម្មវិញបាន? សំណួរទី២៖ តើអ្នកផ្តល់អំណោយអាចលុបចោលកិច្ចសន្យានៅពេលណាក៏បានឬយ៉ាងណា? សំណួរទី៣៖ តើវិធីលុបចោលប្រទានកម្មមានអ្វីខ្លះ? សូមបញ្ជាក់ផងដែរថាកម្មវិធី ៣ សំណួរនេះ ត្រូវបានរៀបចំបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដោយមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការទទួលបន្ទុករៀបចំផលិតក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ជូនសាធារណជន ដោយបានរៀបចំជាសំណួរពាក់ព័ន្ធនឹងច្បាប់ចំនួន ៣ សំណួរ ដែលជាសំណួរសាមញ្ញ ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឱ្យវាគ្មិនដែលជាមេធាវីមានចំណេះដឹង និងបទពិសោធន៍ ផ្តល់ចម្លើយខ្លីៗ សាមញ្ញៗ ហើយមានន័យគ្រប់គ្រាន់ ធ្វើយ៉ាងណាឱ្យសាធារណជនងាយយល់។ ©រក្សាសិទ្ធិដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬