ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូ គណៈមេធាវីទៅសួរសុខទុក្ខ និងបាននាំយកនូវតាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព និងតាវកាលិកសម្រាប់មេធាវីវ័យចាស់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ ដែលកំពុង...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅសួរសុខទុក្ខ និងបាននាំយកនូវតាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព និងតាវកាលិកសម្រាប់មេធាវីវ័យចាស់ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ
នាល្ងាចថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅសួរសុខទុក្ខ និងបាននាំយកនូវតាវកាលិកសម្រាប់មេធាវីទទួលរងទុព្វលភាព និងតាវកាលិកសម្រាប់មេធាវីវ័យចាស់ សរុបចំនួន ១០.០០០.០០០(ដប់លាន)រៀល ជូនឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ បានគោរពជូនពរ ឯកឧត្តម សាយ បូរី សូមឱ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយពីជំងឺ។ ឯកឧត្តម សាយ បូរី បានសម្តែងនូវក្តីរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន និងបានកោតសរសើរ ឯកឧត្តមប្រធាន ចំពោះការបង្កើតនូវតាវកាលិកជូនមេធាវីនេះ ដើម្បីជាការជួយសម្រួលដល់បងប្អូនសហភាតា ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!