លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី លឹម ច័ន្ទប៊ុនកែវ អត្តលេខ ០៧៨
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី លឹម ច័ន្ទប៊ុនកែវ អត្តលេខ ០៧៨
នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី លឹម ច័ន្ទប៊ុនកែវ អត្តលេខ ០៧៨។ ក្នុងឱកាសប្រកបដោយមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានគណៈមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខ និងគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សរណ៍ជាកិច្ចបច្ឆាមរណៈដល់លោកមេធាវី ព្រមទាំងតាវកាលិកមេធាវីទទួលមរណភាព ចំនួន ៤ ០០០ ០០០(បួនលាន)រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅផ្ទះលេខ29ស្ទួន ផ្លូវលេខ490 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN