លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ដល់លោកស្រីមេធាវី ប៊ុត សុវណ្ណ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព ដល់លោកស្រីមេធាវី ប៊ុត សុវណ្ណ
នារសៀលថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ឆឹង ចន្ថា និងលោកមេធាវី ផន ឈៀងឡេង សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី នាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី ប៊ុត សុវណ្ណ ក្រោយពេលដែលលោកស្រីទើបបានសម្រាលបុត្រ តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេចន៍ ជូនពររបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកស្រីមេធាវី ប៊ុត សុវណ្ណ ក្រុមគ្រួសារ និងបុត្រសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី ប៊ុត សុវណ្ណ បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់មេធាវីដែលទើបសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី ប៊ុត សុវណ្ណ បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធាន និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។