លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលត្រូវបានជ្រើសរើសសម្រាប់ត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង...
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលត្រូវបានជ្រើសរើសសម្រាប់ត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី10 ឆ្នាំ2025
នាព្រឹក ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់គណៈមេធាវី ដែលត្រូវបានជ្រើសរើសសម្រាប់ត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី10 ឆ្នាំ2025 ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការបាល់ទាត់គណៈមេធាវី ក្រុមគ្រូបង្វឹក ព្រមទាំងកីឡាករទាំង 25រូប។ នៅក្នុងពិធីសំណេះសំណាលដ៏មានសារសំខាន់នេះ លោកប្រធានបានសម្តែងនូវការអបអរសាទរដោយក្តីរីករាយចំពោះកីឡាករទាំង25រូប ដែលត្រូវបានជ្រើសរើសចេញពីចំណោមកីឡាករដែលមានសមត្ថភាពជាច្រើនតាមការប្រកាសរបស់គណៈកម្មការកីឡា សម្រាប់ចូលរួមការប្រកួតនាពេលខាងមុខ និងបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមគ្រូបង្វឹកដែលបានចូលរួមជួយដល់ការហ្វឹកហាត់ និងដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់គណៈមេធាវី។ ជាមួយគ្នានេះដែរ លោកប្រធានបានធ្វើការផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមគោរពវិន័យក្រុម គោរពនូវច្បាប់កីឡាបាល់ទាត់ និងវិធានផ្សេងៗព្រមទាំងគោរពអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រុម និងគ្រូបង្វឹក ចូលរួមការហ្វឹកហាត់តាមកាលវិភាគដែលបានកំណត់ឱ្យបានទៀងទាត់ ជាពិសេសក្នុងពេលប្រកួតត្រូវខិតខំប្រឹងប្រែងលេងឱ្យអស់ពីសមត្ថភាពដោយសហការ សាមគ្គីរួមក្រុម ដើមី្បក្រុមទទួលបានលទ្ធផលល្អជូនគណៈមេធាវីរបស់យើង។ លោកប្រធាន ក៏បានបញ្ជាក់បន្ថែមដែរថា គណៈមេធាវីគាំទ្រ ផ្តល់ការលើកទឹកចិត្តនានា ដល់ក្រុមគ្រូបង្វឹក និងកីឡាករគ្រប់រូប ទាំងក្នុងពេល និងក្រោយពេលចប់ការប្រកួតពានរង្វាន់នេះ។