លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ»


នាថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ» ដែលសហការរៀបចំដោយគណៈមេធាវី និងវិភាគទានច្បាប់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស គឺលោកមេធាវី អ៊ីវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល និងដោយមានការអញ្ចើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងក្រុមការងារវិភាគទានច្បាប់ ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៣០៧នាក់។ សិក្ខាសាលានេះធ្វើឡើង គឺដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគាររបស់កូនបំណុល នៅក្នុងការអនុវត្តជាក់ស្តែង ជាពិសេសនីតិវិធីពាក់ព័ន្ធនឹងកូនបំណុលទី៣ ទើបគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ សហការរៀបចំនូវសិក្ខាសាលាដែលមានប្រធានបទខាងលើនេះឡើង។ លើសពីនេះ គោលបំណងសំខាន់បំផុតនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញជូនសហភាតាអំពីលំហូរនីតិវិធីនៃការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ ជាពិសេសយន្តការដែលកូនបំណុលទី៣ ដូចជាធនាគារ ជាអាទិ៍ ត្រូវអនុវត្តនៅពេលបានទទួលដីកាសម្រេចរឹបអូសពីតុលាការ។ បន្ថែមពីនេះ ទម្រង់គំរូផ្សេងៗ ពាក់ព័ន្ធនឹងការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ ក៏នឹងត្រូវបានបង្ហាញទៅកាន់សិក្ខាកាម ផងដែរ ក្នុងគោលដៅឱ្យបានស្វែងយល់ជាសត្យានុម័តនូវទ្រឹស្តីច្បាប់ គោលគំនិតនៃស្មារតីច្បាប់ និងទម្រង់គំរូ ជាក់ស្តែងដែលត្រូវបានតាក់តែងសម្រាប់បទប្បញ្ញត្តិនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យសហភាតាមានលទ្ធភាព ក្នុងការប្រើប្រាស់ទម្រង់គំរូទាំងអស់នេះ ជាមូលដ្ឋាននៅក្នុងសំណុំរឿងដែលខ្លួនកំពុងផ្តល់សេវាឱ្យកូនក្តី ហើយជាលទ្ធផលនឹងទទួលបាននូវផ្លែផ្កាស្របតាមច្បាប់ ក៏ដូចជាទទួលបាននូវគោលដៅចុងក្រោយ គឺទំនុកចិត្ត ពីកូនក្តី និងទស្សនៈជាវិជ្ជមានពីសាធារណជនចំពោះវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ លោកប្រធាន ស្នើឱ្យបងប្អូនសហភាតា ត្រងត្រាប់ស្តាប់ និងចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីពង្រឹងការយល់ដឹងពាក់ព័ន្ធនឹងប្រធានបទខាងលើ ពីវាគ្មិនកិត្តិយសទាំងពីររូប ជាពិសេសការចូលរួមរបស់បងប្អូននូវរាល់សកម្មភាពរបស់គណៈមេធាវី គឺបង្ហាញពីសាមគ្គីភាព និងបង្ហាញពីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

G1 476073794 1143939730858580 8210679221643994512 n

G2 476239021 1143939770858576 815406600165778155 n

G3 476129326 1143940800858473 6909881968420145379 n

G4 475763802 1143940317525188 1513251884318132047 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top