លោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២៥
លោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២៥
តបតាមការអញ្ជើញរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ លោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២៥ ដែលប្រារព្ធនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។