សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ» ក្រោមអធិបតីភាពរបស់ លោកមេធាវី លីវ សុវណ្ណា និងលោកមេធាវី លី សុខឡាយ សមាជិកក្រុមប្រឹក្សាគណៈមេធាវី..

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ» ក្រោមអធិបតីភាពរបស់ លោកមេធាវី លីវ សុវណ្ណា និងលោកមេធាវី លី សុខឡាយ សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ» ដោយមានវាគ្មិនកិត្តិយសគឺ លោកមេធាវី អាន សុវឌ្ឍនា និងមានការអញ្ចើញចូលរួមពី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ១០២ នាក់។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយច្បាប់ និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យក្នុងគោលដៅការពារផលប្រយោជន៍ និងរក្សាសន្តិសុខ ជាតិ និងអន្តរជាតិ ដែលក្នុងនោះ មានសហភាតាមេធាវី ជាតួអង្គដ៏សំខាន់ ដើម្បីផ្សព្វផ្សាយបន្ត និងពង្រឹងការអនុវត្តច្បាប់ទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ លោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា ព្រមទាំងស្នើឱ្យបងប្អូនសហភាតា ត្រងត្រាប់ស្តាប់ និងស្វែងយល់អំពីច្បាប់ខាងលើឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ លោកមេធាវី លី សុខឡាយ សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី ព្រមទាំងថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស និងបងប្អូនសហភាតាដែលបានចូលរួមពីដើមរហូតដល់ចប់កម្មវិធី។ សូមរួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី៕

L1 480074800 1150983036820916 8732577223383061383 n

L2 480203253 1150983140154239 6101234641780991627 n

L3 479559010 1150984280154125 5383295458147903079 n

L4 480281736 1150983996820820 5035197071862249683 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top