លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់លោកមេធាវី ស សូវាន អត្តលេខ០៤០
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់លោកមេធាវី ស សូវាន អត្តលេខ០៤០
នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់លោកមេធាវី ស សូវាន អត្តលេខ០៤០។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានគណៈមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខ និងគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សរណ៍ជាកិច្ចបច្ឆាមរណៈដល់លោកមេធាវី ព្រមទាំងតាវកាលិកមេធាវីទទួលមរណភាព ចំនួន ៤ ០០០ ០០០(បួនលាន)រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។