លោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា ស្តីពី «បញ្ញាសិប្បនិម្មិត និងការអនុវត្តច្បាប់»

លោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា ស្តីពី «បញ្ញាសិប្បនិម្មិត និងការអនុវត្តច្បាប់»


នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាលាច្បាប់អន្តរជាតិហានដុងនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង បានសហការរៀបចំសិក្ខាសាលា ស្តីពី «បញ្ញាសិប្បនិម្មិត និងការអនុវត្តច្បាប់» ដោយមានលោកសាស្ត្រាចារ្យ David Lee Mundy (US Attorney) ជាវាគ្មិនកិត្តិយស និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គណៈគ្រប់គ្រងនិងក្រុមការងារសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងសិក្ខាកាមចូលរួមចំនួន ១២៤នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិតក្នុងក្រុមហ៊ុនមេធាវីនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះ លោកមេធាវី ឃុត កែវសុត្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងស្នើសិក្ខាកាមចូលរួមសួរសំណួរឱ្យបានផុសផុលទៅកាន់វាគ្មិន។ បន្ថែមពីនេះ ក៏មានការអញ្ជើញថ្លែងចំណាប់អារម្មណ៍ដោយ សាស្ត្រាចារ្យជំនួយបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោកបណ្ឌិត Kim Jeong Woo សាស្ត្រាចារ្យច្បាប់នៃសាលាច្បាប់អន្តរជាតិហានដុងនៃសាធារណៈរដ្ឋកូរ៉េ។ ជាចុងបញ្ចប់ លោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធី ព្រមទាំងថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសាលាច្បាប់អន្តរជាតិហានដុងនៃសាធារណៈរដ្ឋកូរ៉េ ដែលបានសហការជាមួយគណៈមេធាវីរៀបចំសិក្ខាសាលានេះឡើង និងសិក្ខាកាមដែលបានចូលរួមតាំងពីដើមរហូតដល់ចប់កម្មវិធី។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

P2 480719519 1154254976493722 2576122577259533680 n

P1 480529720 1154254986493721 1461523308539521033 n

P4 480706084 1154255083160378 3403033983565902487 n

P3 480644283 1154255109827042 6667924822468745593 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top