លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ការប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ការប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា


នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ការប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ.) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង/ស្ថាប័ន សមាជិកប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូ និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំដំបូង និងធ្វើឡើងដើម្បីប្រកាសសមាសភាព និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា និងគណ:កម្មការពាក់ព័ន្ធផ្សេងៗទៀត ដែលមានកាតព្វកិច្ចអនុវត្តអនុសញ្ញាប្រឆាំងដូប៉ាក្នុងវិស័យកីឡា។ គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬ Cambodia Anti-Doping Agency (CADA) គឺជាស្ថាប័នជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា មានកាតព្វកិច្ចអនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ាឱ្យបានល្អប្រសើរនៅកម្ពុជា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអប់រំផ្សព្វផ្សាយពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡាដល់អត្តពលិកជម្រើសជាតិ និងមន្ត្រីពាក់ព័ន្ធ គ្រូបង្វឹកសហព័ន្ធ អង្គការសង្គមកីឡានានា ឱ្យមានការយល់ដឹងទូលំទូលាយពីការប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ និងវិធីសាស្ត្រហាមឃាត់គ្រប់ទម្រង់។

G1 481900435 1165407168711836 6112497968549903847 n

G2 482015734 1165407362045150 6725258837606353401 n

G3 481766820 1165407288711824 477596349248633984 n

G4 481981926 1165407258711827 5006139483018909152 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top