លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៥

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៥


នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និង កំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ សន្និបាតនេះ រៀបចំធ្វើឡើងក្នុងរយៈពេល ២ថ្ងៃកន្លះ ចាប់ពីរសៀលថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ និង ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលមានចំនួនសរុបប្រមាណ ៤០០រូប។ សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលអំពីស្ថានភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមនៅក្នុងវិស័យនេះ និង ដើម្បីដាក់ចេញនូវទិសដៅការងារជាអាទិភាពបន្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ និង ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

O1 484096658 1171140164805203 2860172630333222707 n

O2 484092955 1171140201471866 6320625166528625716 n

O3 484337407 1171140011471885 1068478300492395555 n

O4 482252116 1171140268138526 652522002961387645 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top