លោកមេធាវី អុីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញដឹកនាំក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវី ចូលរួមកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី អុីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកក្រុមការងារវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ លើកទី៥ ដើម្បីបន្តពិភាក្សាសេចក្តីព្រាងការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌។