លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី ថុន សុជាតា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសូត្រមន្ដចម្រើនជ័យមង្គលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ និងពិធីចាប់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគណៈមេធាវី និងថ្នាក់ដឹកនាំ...

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី ថុន សុជាតា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសូត្រមន្ដចម្រើនជ័យមង្គលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ និងពិធីចាប់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកគណៈមេធាវី និងថ្នាក់ដឹកនាំ បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី


នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសូត្រមន្ដចម្រើនជ័យមង្គលឆ្នាំថ្មី និងពិធីចាប់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ ក្រោយបញ្ចប់ពិធីសូត្រមន្ត មានរបាំប្រពៃណី របាំត្រុដិ ការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ វាយក្អម ដណ្តើមស្លឹកឈើ បោះអង្គញ់ និងការចាប់រង្វាន់ និងទទួលទានអាហារសាមគ្គី ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិកគណៈមេធាវី និងថ្នាក់ដឹកនាំ បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្តាវិជ្ជាជីវៈមេធាវីដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយ៩ចំនុច ដើម្បីសម្រេចចក្ខុវិស័យ “រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី” ។ ក្នុងកម្មវិធីនោះ ក៏មានការចាប់រង្វាន់ដើម្បីលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ បុគ្គលិកគណៈមេធាវី និងថ្នាក់ដឹកនាំ បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលបានខិតខំប្រឹងប្រែងបំពេញការងារ។ ជាមួយគ្នានេះ លោកប្រធានគណៈមេធាវី បានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារជូនគណៈមេធាវី ក៏ដូចជាការផ្តល់សេវាជូនសហភាតាឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់។ គួរបញ្ជាក់ផងដែរថា ពិធីចាប់រង្វាន់ និងការប្រគល់រង្វាន់នេះ គឺថ្នាក់ដឹកនាំ បុគ្គលិកគណៈមេធាវី និងថ្នាក់ដឹកនាំ បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ទទួលបានរង្វាន់គ្រប់ៗគ្នា។

E1 489783758 1197004592218760 5324780462955658063 n

E2 489956101 1197005808885305 858350545416257044 n

E3 490347983 1197005248885361 8041394031220397126 n

E4 490349241 1197005005552052 5616237019040220624 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top