គណៈមេធាវីបានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០

គណៈមេធាវីបានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០


នាថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ នាពេលនេះ គឺឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំរបស់លោកប្រធានគណៈមេធាវី ដែលបានដាក់ចេញ ស្តីពីការពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវី ផ្អែកលើគោលការណ៍តម្លាភាព យុត្តិធម៌ គុណាធិបតេយ្យ ប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព ក្នុងគោលបំណងធានាឱ្យបាននូវគុណភាព សមត្ថភាព និងភាពធន់នៃការប្រកបវិជ្ជាជីវៈមេធាវី ក្រោមទិសស្លោក “ចេះជាងគេគឺជាប់” និងស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងស្វាហាប់ស្របតាមគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី គឺ “បេក្ខជនជាប់ដោយមោនភាព ធ្លាក់ដោយអស់ចិត្ត”។ លោកប្រធានគណៈមេធាវី បានបន្ថែមថា ការប្រឡងនេះ ធ្វើឡើងយ៉ាងត្រឹមត្រូវ ស្អាតស្អំ សុចរិតភាព មានតម្លាភាព ក្រោមការសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបង្កើតគណៈកម្មការដឹកនាំការសង្កេតការណ៍ដែលមានឯកឧត្តមឧបការី កែវ ធីវុធ ជាប្រធានចូលរួមសង្កេតការណ៍ ការប្រឡងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០។ គួរបញ្ជាក់ផងដែរ គណៈមេប្រយោគបានរៀបចំការប្រឡងប្រជែងផ្នែកវិញ្ញាសាសរសេរនេះគឺមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៦១៩ រូប បែងចែកជា ១៦ បន្ទប់ និងត្រូវប្រឡង១ថ្ងៃពេញ លើវិញ្ញាសា ១.ទ្រឹស្តីទូទៅនៃនីតិរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ២.នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌពិសេស និងនីតិវិធីព្រហ្មទណ្ឌ នៅមណ្ឌលប្រឡងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ ដោយឡែក ការប្រឡងវិញ្ញាសាផ្ទាល់មាត់ នឹងត្រូវធ្វើនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងត្រូវប្រកាសលទ្ធផលស្ថាពរយ៉ាងយូរត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយបេក្ខជនដែលត្រូវជ្រើសរើសស្ថាពរឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី២០ គឺមានចំនួន “៤០រូប” ប៉ុណ្ណោះ៕

T1 500229704 1230687545517131 4163262272172680357 n

T2 500200932 1230688258850393 5116930633608775498 n

T3 500203192 1230688798850339 3098850725476345890 n

T4 500203227 1230688265517059 3622836172222349127 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top