លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវីចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវីចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលយុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមបរិច្ចាកថវិកាចំនួន ៥០០០ ដុល្លារអាមេរិក ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»។ ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រព្រឹត្តទៅបរិវេណស្តូបរបស់លោកយាយពេញ នៅវត្តភ្នំ រាជធានីភ្នំពេញ។

Facebook
LinkIn
Twitter
RSS
Google+