លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ហុង គឹមសួន អត្តលេខ ១៥២
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ហុង គឹមសួន អត្តលេខ ១៥២
នារសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវីទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកមេធាវី ហុង គឹមសួន អត្តលេខ ១៥២។ ក្នុងឱកាសនោះ លោកប្រធាន ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាតាវកាលិកសម្រាប់មេធាវីទទួលមរណភាពចំនួន ៤.០០០.០០០(បួនលាន)រៀល ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅ វត្តជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។