លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាពជូនដល់លោកមេធាវី សៀង សាណា នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាពជូនដល់លោកមេធាវី សៀង សាណា នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព


នារសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ឆឹង ចន្ថា និងលោកមេធាវី ផន ឈៀងឡេង​ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាពជូនដល់លោកមេធាវី សៀង សាណា នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ នាគ្រានោះដែរ ក្រុមការងារក៏បាននាំនូវការយកចិត្តទុកដាក់ និងការព្រួយបារម្ភរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី អំពីសុខភាពរបស់លោកមេធាវី សៀង សាណានិងពាក្យពេចន៍ជូនពរចំពោះលោកមេធាវី សៀង សាណា និងក្រុមគ្រួសារ។ ខណៈពេល ក្រុមការងារអញ្ជើញទៅសួរសុខទុក្ខលោកមេធាវី សៀង សាណា ចំពេលលោកមេធាវីកំពុងសង្រ្គោះបន្ទាន់ ដែលក្រុមការងារមិនអាចចូលក្នុងបន្ទប់ និងផ្តិតយករូបភាពរបស់លោកមេធាវី។

O1 506472136 1244424994143386 1438435085182205891 n

O2 506481660 1244424914143394 5353514597120684337 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top