លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តកណ្តាល)

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តកណ្តាល)


នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកមេធាវី ផែន ណាក់ ប្រធានក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តកណ្តាល)។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានចូលរួមអបអរសាទរដល់លោកមេធាវី ផែន ណាក់ ដែលបានបើកសាខាក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌(សាខាខេត្តកណ្តាល) នេះឡើង។ លោកប្រធាន ក៏បានជូនពរឱ្យលោកមេធាវី ផែន ណាក់ និងសហការី មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ លើសពីនេះ លោកប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹង និងពង្រីកនូវសមត្ថភាពប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការរួមគ្នាដើម្បីវិបុលភាពវិជ្ជាជីវៈមេធាវី។ កម្មវិធីនេះ ប្រព្រឹត្តធ្វើឡើងនៅ ភូមិគ្រឹះលេខ ៩៩៩៩ ភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

E1 517600243 1264246338827918 2165718109723768929 n

E2 516395575 1264246692161216 8898283198063400342 n

E3 514324606 1264246458827906 7174934841822915206 n

E4 517683956 1264246485494570 5740639998196106513 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top