លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអនុគណៈកម្មការកីឡាបាល់ទាត់ និងអនុគណៈកម្មការកីឡាវាយសី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអនុគណៈកម្មការកីឡាបាល់ទាត់ និងអនុគណៈកម្មការកីឡាវាយសី
នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអនុគណៈកម្មការកីឡាបាល់ទាត់ និងអនុគណៈកម្មការកីឡាវាយសី និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ប្រធាន សមាជិក និងសមាជិកានៃអនុគណៈកម្មការកីឡាបាល់ទាត់ និងអនុគណៈកម្មការកីឡាវាយសី។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការកីឡាបាល់ទាត់ និងអនុគណៈកម្មការកីឡាវាយសី ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរៀបចំដំណើរការការប្រកួតផ្សេងៗបានល្អប្រសើររហូតមក។ លោកប្រធាន ក៏អរគុណ និងលើកទឹកចិត្តចំពោះអនុគណៈកម្មការទាំងពីរបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការឱ្យបានកាន់តែល្អប្រសើរថែមទៀត។ លើសពីនេះ លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧបត្ថម្ភ និងគាំទ្រកម្មវិធី ជា ថវិកា ជាដើម។ ចុងបញ្ចប់នៃពិធី លោកប្រធាន ក៏បានប្រគល់លិខិតថ្លែងអំណរគុណ និងបណ្ណសរសើរ ជូនប្រធាន សមាជិក និងសមាជិកានៃអនុគណៈកម្មការកីឡាបាល់ទាត់ និងអនុគណៈកម្មការកីឡាវាយសី ផងដែរ។