លទ្ធផលនៃការចូលរួមសិក្ខាសាលាស្តីពី «យុត្តិធម៌យេនឌ័រ និងភាពចម្រុះនៃប្រព័ន្ធច្បាប់អាស៊ាន» និងពិធីអាហារសាមគ្គីព្រមទាំងការប្រកាសចាប់ផ្តើមជាផ្លូវការនូវគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីស្ត្រីក្នុងវិស័យច្បាប់-ASEAN Law Association (ALA) Inaugural Lecture Series on “

លទ្ធផលនៃការចូលរួមសិក្ខាសាលាស្តីពី «យុត្តិធម៌យេនឌ័រ និងភាពចម្រុះនៃប្រព័ន្ធច្បាប់អាស៊ាន» និងពិធីអាហារសាមគ្គីព្រមទាំងការប្រកាសចាប់ផ្តើមជាផ្លូវការនូវគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីស្ត្រីក្នុងវិស័យច្បាប់-ASEAN Law Association (ALA) Inaugural Lecture Series on “Gender Justice and Legal Pluralism in ASEAN” and Presidential Banquet and the launch of the Standing Committee for Women in Law


នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី អុីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងកញ្ញាមេធាវី ឈុំ មុនីសុជាតា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «យុត្តិធម៌យេនឌ័រ និងភាពចម្រុះនៃប្រព័ន្ធច្បាប់អាស៊ាន» និងពិធីអាហារសាមគ្គីព្រមទាំងការប្រកាសចាប់ផ្តើមជាផ្លូវការនូវគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីស្ត្រីក្នុងវិស័យច្បាប់ នៅរាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំក្នុងក្របខណ្ឌសមាគមច្បាប់អាស៊ាន (ALA) ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យច្បាប់ តាមរយៈការបង្កើតជាយន្តការច្បាប់ពាក់ព័ន្ធផ្សេងៗ ក៏ដូចជាការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ ដោយមើលឃើញពីសារសំខាន់របស់ស្ត្រីនៅក្នុងការអភិវឌ្ឍក៏ដូចជាការដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីស្ត្រីនៅក្នុងវិស័យច្បាប់ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជម្រុញនូវការលើកកម្ពស់ និងលើកទឹកចិត្តស្ត្រីឱ្យមានវត្តមានកាន់តែច្រើននៅក្នុងវិស័យច្បាប់ និងធ្វើឱ្យតួនាទីរបស់ស្ត្រី កាន់តែមានភាពសំខាន់ជាងមុន ដោយការចូលរួមរបស់ស្ត្រី មិនមែនត្រឹមជាការចូលរួមអនុវត្តតែប៉ុណ្ណោះទេ ពោលគឺចូលរួមក្នុងការដឹកនាំ និងសម្រេចចិត្ត។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មការធិការបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យច្បាប់ ដោយមានឆន្ទៈថា គ្មានការសម្រេចគោលដៅណាមួយ អាចកើតឡើងដោយគ្មានផែនការនោះទេ ហើយគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងនោះ គឺការផ្តល់ប្រឹក្សា និងលើកទឹកចិត្តចំពោះស្ត្រីដែលកំពុងបម្រើការងារក្នុងវិស័យច្បាប់ ដែលអាចប្រឈមនឹងសម្ពាធផ្សេងៗនៅក្នុងពេលបំពេញការងារ។ គួរបញ្ជាក់បន្ថែមថា នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីស្ត្រីនៅក្នុងវិស័យច្បាប់នេះ មេអំបៅ ត្រូវបានយកមកប្រើជានិមិត្តរូបនៃការបង្កើត ដោយហេតុថា មេអំបៅមិនត្រឹមតែជាតំណាងនៃភាពស្រស់ស្អាត និងស្រស់ស្រាយតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណាងនៃការផ្លាស់ប្តូរក្នុងន័យវិជ្ជមានផងដែរ។

N1 555428233 1330981378821080 2905779116662739040 n

N2 555416349 1330981395487745 261193120532127076 n

N3 553657392 1330981382154413 490714048103183249 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top