លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រសួងយុត្តិធម៌ ពាក់ព័ន្ធការផ្តល់សេវាជំនួយផ្នែកច្បាប់
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រសួងយុត្តិធម៌ ពាក់ព័ន្ធការផ្តល់សេវាជំនួយផ្នែកច្បាប់
នាព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌ ពាក់ព័ន្ធការផ្តល់សេវាជំនួយផ្នែកច្បាប់ ។ អញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សានោះមាន អគ្គលេខាធិការគណៈមេធាវី ប្រធាន និងអនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ នៃគណៈមេធាវី និងប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ និងមន្ត្រីជំនាញ នៃក្រសួងយុត្តិធម៌។ កិច្ចពិភាក្សានេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់យន្តការការផ្តល់សេវាជំនួយផ្នែកច្បាប់ ជាពិសេសតាមរយៈមេធាវីការពារក្តីជូនជនក្រីក្រ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕