ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ដ្រាលី
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ដ្រាលី
នារសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ដ្រាលី បានចុះអនុស្សារណៈនៃការយោគយល់គ្នាដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Delcy Lagones de Anglim LLB ស្ថាបនិក និងជានាយិកាប្រតិបត្តិមជ្ឈមណ្ឌលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៃប្រទេសអូស្ត្រាលី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីផងដែរ។ សូមគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នានេះធ្វើឡើងគោលបំណងសហការគ្នាផ្តល់ការបណ្តុះបណ្តាលដល់មេធាវីនូវជំនាញសន្ធានកម្មដែលជាយន្តការមួយក្នុងបរិបទថ្មី និងចែករំលែកនូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។




Facebook
LinkIn
Twitter
RSS
Google+