លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញជំនួយការមេធាវីវគ្គទី២ នៅទីស្នាក់ការគណៈមេធាវី

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញជំនួយការមេធាវីវគ្គទី២ នៅទីស្នាក់ការគណៈមេធាវី


នារសៀលថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីវគ្គទី២ ដោយមានការអញ្ជើញចូលពី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី នាយកនិងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមនៃវគ្គជំនាញជំនួយការមេធាវីវគ្គទី២ទាំងអស់ ដែលប្រព្រឹត្តធ្វើឡើងនៅទីស្នាក់ការគណៈមេធាវី ។ លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានឡើងមានមតិស្វាគមន៍និងរបាយការណ៍ជូនដល់អង្គពិធី ។ ថ្លែងក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី២ នាពេលនេះ ស្របតាមការលើកឡើងក្នុងមហាសន្និបាតលើកទី៣០ របស់គណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ។ លោកប្រធានបានបន្ថែមថា វគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងសមត្ថភាពជំនួយការមេធាវី ដែលជាសេនាធិការយ៉ាងសំខាន់ក្នុងប្រកបវិជ្ជាជីវៈមេធាវីរបស់បងប្អូនសហភាតា ស្របតាមគោលនយោបាយទី៤របស់លោកប្រធាន គឺ«ពង្រឹង និងពង្រីកយន្តការបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពមេធាវីស្របតាមការអភិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា» ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំង៩ចំណុច ដែលលោកប្រធានបានដាក់ចេញសម្រាប់ការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១៥នេះ ស្របនឹងទិសស្លោក «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» ។ ជាទីបញ្ចប់ លោកប្រធាន បានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់សិក្ខាកាមជំនាញជំនួយការមេធាវីទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ការពន្យល់របស់គ្រូ និងហ៊ានសួរសំណួរឱ្យអស់មន្ទិលសង្ស័យ ដើម្បីបានចំណេះដឹងពិតប្រាកដ យកទៅប្រើឱ្យចំគោលដៅ និងគោលបំណង ធ្វើយ៉ាងណាយកទៅជួយដល់ការងាររបស់មេធាវី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Z1 571240106 1357556379496913 3728487238513471723 n

Z2 571274639 1357556412830243 6361143324189422674 n

Z3 569414322 1357552646163953 8639466484190456298 n

Z4 570034378 1357552692830615 2031835592535440132 n

Z6 571189127 1357560689496482 735860979694162302 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top