លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីចំនួន៣រូប អញ្ជើញចូលរួមវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីចំនួន៣រូប អញ្ជើញចូលរួមវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥


នាព្រឹកថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អ៊ុំ រតនា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ជាតំណាងប្រធានគណៈមេធាវី អមដោយលោកមេធាវី ជា សុខចាន់ និងលោកមេធាវី ផន ឈៀងឡេង ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី ដើម្បីចូលរួមវេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥ ក្រោមប្រធានបទ “បរធនបាលកិច្ចជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និង អនុលោមភាពច្បាប់” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅសណ្ឋាគារ សុខាភ្នំពេញ។

Z35 572029370 1362847352301149 2682839559876071397 n

Z36 573078875 1362847342301150 8802798771733417695 n

Z37 571331162 1362847382301146 426082890370205446 n

Z38 571334557 1362847392301145 776629318550433385 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top