កិច្ចប្រជុំលើកទី៩ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំលើកទី៩ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី៩ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការផ្តល់ធាតុចូលលើបទប្បញ្ញត្តិដូចខាងក្រោម៖ *ជំពូកទី៣ ការចុះបញ្ជីបន្ត ផ្នែកទី២ នីតិវិធីនៃការចុះបញ្ជីបន្ត អនុផ្នែកទី១ ការចុះបញ្ជីតាមពាក្យសុំ កថាភាគទី៣ ការដកការស្នើសុំចុះបញ្ជី កថាភាគទី៤ ការចុះបញ្ជីអំពីការផ្លាស់ប្តូរ ឬការចុះបញ្ជីអំពីការកែតម្រូវសិទ្ធិ នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោកមេធាវី ហួយ តុងគីន។ *ជំពូកទី៣ ការចុះបញ្ជីបន្ត ផ្នែកទី២ នីតិវិធីនៃការចុះបញ្ជីបន្ត អនុផ្នែកទី១ ការចុះបញ្ជីតាមពាក្យសុំ កថាភាគទី៧ ការចុះបញ្ជីសិទ្ធិប្រើប្រាស់ និងអាស្រ័យផលដីរដ្ឋជុំវិញបឹងទន្លេសាប កថាភាគទី៨ ការលុបការចុះបញ្ជីអំពីការចាត់ចែងជាបណ្តោះអាសន្ន អនុផ្នែកទី២ ការចុះបញ្ជីតាមការផ្ទុកផ្តាក់ នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោកមេធាវី សោម រតនា។




Facebook
LinkIn
Twitter
RSS
Google+