លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ប៊ុន ណាវីណា អគ្គលេខាធិការរងនៃគណៈមេធាវី បានទទួលជួបសំដែងការគួរសម និងចែករំលែកបទពិសោធន៍ជាមួយប្រធានគម្រោងនីតិរដ្ឋប្រចាំអាស៊ី នៃអង្គកាខុនរ៉ាត់

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចាត់តាំងពីលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី ប៊ុន ណាវីណា អគ្គលេខាធិការរងនៃគណៈមេធាវី រួមជាមួយនឹងនាយកដ្ឋានជំនាញ បានទទួលជួបសំដែងការគួរសម និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាមួយលោកស្រី Valentina Louise Schott ប្រធានគម្រោងនីតិរដ្ឋប្រចាំអាស៊ី នៃអង្គកាខុនរ៉ាត់ (Konrad Adenauer Stiftung) , កញ្ញា Rosalind Liu ប្រធានគម្រោងនៃអង្គការមូលនិធី Open Culture Foundation និងលោក Tech Kheoung Looi, អ្នកជំនាញជាន់ខ្ពស់ប្រចាំនៅទីប្រឹក្សាគោលនយោបាលសាធារណៈអាស៊ានជំនាញអភិបាលកិច្ចទិន្នន័យនៃបច្ចេកទេសហិរញ្ញវត្ថុ (Data Governance in Fintech)។ ក្នុងជំនួបនេះសំដែងការគួរសមនេះ មានគោលបំណងចែករំលែកបទពិសោធន៍និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់នៃអភិបាលកិច្ចទិន្នន័យ និងដំណើរការអនុវត្តនៃប្រទេសអាស៊ាន និងបទពិសោធន៍ពីប្រទេសអាឡឺម៉ង ជាមួយគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា ៕

Facebook
LinkIn
Twitter
RSS
Google+