លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាពជូនលោកស្រីមេធាវី វ៉ាង ភក្ដី

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាពជូនលោកស្រីមេធាវី វ៉ាង ភក្ដី


នារសៀលថ្ងៃពុធ ៧រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ឆឹង ចន្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី នាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី វ៉ាង ភក្ដី ក្រោយពេលដែលលោកស្រីទើបបានសម្រាលបុត្រ តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក ពាក្យពេជន៍ ជូនពររបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកស្រីមេធាវី វ៉ាង ភក្ដី ក្រុមគ្រួសារ និងបុត្រសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី វ៉ាង ភក្ដី បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់មេធាវីដែលទើបសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី វ៉ាង ភក្ដី បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធាន និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

M1 582991415 1375188724400345 6107568131431600964 n

M2 583246855 1375188761067008 657731882416646888 n

M3 583694712 1375188781067006 2389319182211591261 n

M4 582531823 1375188837733667 4036860307401729855 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top